|
|
កាមេរ៉ូននិងហ្គាំប៊ី ធ្វើបានយ៉ាងល្អដោយបានយកឈ្នះគូបដិបក្ខ និងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations កាលពីយប់មិញ។
ហ្គាំប៊ីបានយកឈ្នះជម្រើសជាតិហ្គីណេលទ្ធផល ១-០។ មួយគ្រាប់របស់ហ្គាំប៊ី ស៊ុតបញ្ចូលទីដោយកីឡាករ Musa Barrow នៅនាទី៧១។ ចំណែកឯកកាមេរ៉ូនបានយកឈ្នះជម្រើសជាតិកូម៉ូរ៉ូ ២-១ ធានាបានកៅអីនៅជុំបន្ទាប់។
ជ័យជម្នះកាលពីយប់មិញធ្វើអោយកាមេរ៉ូននិងហ្គាំប៊ីជា២ក្រុមបន្ថែមទៀត បន្ទាប់ពីទុយណេស៊ីនិងប៊ូគីណាហ្វាសូបានដល់ទៅកាន់វគ្គ៨ក្រុមនៃក្រោយ។ ហើយនៅជុំបន្ទាប់កាមេរ៉ូននឹងត្រូវប៉ះជាមួយហ្គាំប៊ីនៅវគ្គ ៨ក្រុម៕
ប្រភព: BBC Sports
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...