|
|
អ្នកចាំទី Neto របស់ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍ថាគ្រោងនិងចូលរួមជាមួយក្លឹប Bournemouth ដែលទើបប្រូម៉ូតឡើងមកកាន់ក្របខណ្ឌ Premier League នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រោយទទួលបានការអនុញ្ញាតពី Barcelona, អ្នកចាំទីប្រេស៊ីលរូបនេះ បានអវត្តមានពីការហ្វឹកហាត់ ហើយធ្វើដំណើរទៅអង់គ្លេស ដើម្បីសម្រេចការផ្ទេរចូលរួមក្លឹប Bournemouth ។
គួរបញ្ជាក់ថា Neto និង Barcelona បានឈានដល់ការព្រមព្រៀងបញ្ចប់កុងត្រាជាមួយគ្នា ដែលចងគេឱ្យនៅ Camp Nou ដល់ឆ្នាំ២០២៣៕
ប្រភព៖ Sky Sport
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...