|
|
លោក Erik ten Hag និយាយថា ការអត្ថាធិប្បាយ និងការរិះគន់ជាសាធារណៈឥតឈប់ឈរពីអតីតកីឡាករក្រុម Manchester United នៅក្នុងប្រព័ន្ធផ្សព្វផ្សាយគឺ “ពិបាក” សម្រាប់កូនក្រុមរបស់គាត់។
អតីតកីឡាកររបស់ Man Utd គឺ Gary Neville, Roy Keane, Paul Scholes Rio Ferdinand និង Peter Schmeichel សុទ្ធតែធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ នាពេលបច្ចុប្បន្ន ហើយពិនិត្យយ៉ាងទៀងទាត់អំពីស្ថានភាពរបស់ក្លឹប។
នៅសប្តាហ៍នេះ Ten Hag បានឈ្នះការសរសើរពីអតីតកីឡាករមួយចំនួនបន្ទាប់ពីជ័យជម្នះ Europa League របស់ពួកគេលើក្រុម Barcelona ដោយ Schmeichel បានហៅវាគាត់ថាជា “Sir Alex Ferguson” ទៀតផង។
អ្នកចាត់ការសញ្ជាតិហូឡង់បានទទួលស្គាល់ថាការពិភាក្សា និងការត្រួតពិនិត្យជាប្រចាំបានថ្លឹងថ្លែងទៅលើកីឡាករ ប៉ុន្តែបានទទួលស្គាល់ថាពួកគេ ត្រូវទទួលយក ព្រោះវាជាផ្នែកមួយនៃការងារ។
លោក Erik Ten Hag បាននិយាយថា៖ “ពេលខ្លះវាជាការលំបាកសម្រាប់កីឡាករនាពេលបច្ចុប្បន្ននេះ ពីព្រោះមានរឿងជាច្រើនអំពីអតីតកាល ជាប្រវត្តិសាស្រ្តដ៏ធំដែលអតីត កីឡាករបានធ្វើ ហើយខ្ញុំអាចស្រមៃមើលបានថាកីឡាករទាំងនោះ និយាយវា ដោយសារតែពួកគេស្រឡាញ់ក្លឹប វាជាផ្នែកមួយនៃជីវិតរបស់ ពួកគេ។
អ្វីដែលពួកគេស្រលាញ់ជាងគេគឺអ្វីដែលគេរិះគន់ញឹកញាប់បំផុត ដូច្នេះខ្ញុំអាចយល់បាន ប៉ុន្តែពេលខ្លះវាប៉ះពាល់ដល់កីឡាករ វាច្បាស់ណាស់ ប៉ុន្តែខ្ញុំក៏គិតថាវាជាផ្នែកមួយនៃការងាររបស់យើងដែរ អ្នកត្រូវតែរស់នៅជាមួយការរិះគន់ ហើយចាត់ទុកវាជាអំណោយ ឲ្យធ្វើបានល្អជាងមុន”។
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ខ្សែការពារ Pau Cubarsi របស់ Barcelona បានបង្ហាញការសាទរចំពោះការប្រកួត El Clasico ដ៏មានសក្តានុពលក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ។...
Aston Villa នឹងត្រូវជួបជាមួយ Paris Saint-Germain ក្នុងសុបិន UEFA Champions League វគ្គ 1-4 ផ្តាច់ព្រ័ត្រនៅខែក្រោយ បន្ទាប់ពីបញ្ចប់ការទទួលជ័យជម្នះសរុប 6-1 លើ Club Brugge ។...
Tammy Abraham បានបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការចូលរួមជាមួយ Aston Villa នៅរដូវក្តៅនេះ នេះបើយោងតាម Football Insider ។...
Newcastle United កំពុងតែប្រឈមមុខនឹងបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ នៅមុនការប្រកួតចុងក្រោយនៃពានរង្វាន់ Carabao Cup របស់ពួកគេជាមួយនឹងក្រុម Liverpool នៅកីឡដ្ឋាន Wembley ។...
EUROPA LEAGUE MANCHESTER UNITED VS REAL SOCIEDAD ...