|
|
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola ប្រាប់ពីមូលហេតុដែលខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland អវត្តមានពីការប្រកួតមិត្តភាព Pre Season ជាលើកដំបូងនៅក្នុងថ្ងៃនេះ តទល់នឹងក្លឹប Club America នៅទឹកដី Texas សហរដ្ឋអាមេរិក។
លោក Pep បាននិយាយថា៖" ប្រកួតបន្ទាប់ពីនេះទៅ Haaland នឹងរួចរាល់ក្នុងការចូលរួមប្រកួតបានហើយ។ គេមានបញ្ហាឈឺចុកសន្លាក់ និងបញ្ហាកាយសម្បទាមួយចំនួនតូច យើងចាំមើលៗតាមដានគេ។ គេហ្វឹកហាត់បានតែ២តង់ ហើយក៏ឈប់ដោយតែមិនចង់ប្រថុយនឹងគ្រោះថ្នាក់ ព្រោះថារដូវកាលថ្មីនេះនៅវែងឆ្ងាយណាស់ "។ គួរបញ្ជាក់ថាក្នុងការប្រកួតខាងលើ Man City យកឈ្នះ Club America នូវលទ្ធផល ២-១ ដោយ២គ្រាប់ដែលស៊ុតចូលនោះគឺស៊ុតចូល Kevin De Bruyne ទាំងអស់តែម្ដង៕
ប្រភព៖ The Sun
Tammy Abraham បានបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការចូលរួមជាមួយ Aston Villa នៅរដូវក្តៅនេះ នេះបើយោងតាម Football Insider ។...
Newcastle United កំពុងតែប្រឈមមុខនឹងបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ នៅមុនការប្រកួតចុងក្រោយនៃពានរង្វាន់ Carabao Cup របស់ពួកគេជាមួយនឹងក្រុម Liverpool នៅកីឡដ្ឋាន Wembley ។...
EUROPA LEAGUE MANCHESTER UNITED VS REAL SOCIEDAD ...
EUROPA LEAGUE TOTTENHAM VS AZ ALKMAAR ...