|
|
ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric របស់សេ្តចស Real Madrid នៅតែរក្សាទម្រង់លេងបានយ៉ាងល្អទោះបីជាគេមានវ័យ ៣៦ឆ្នាំក៏ដោយ ។ គួរបញ្ជាក់ថាមានក្លឹបធំៗ ជាច្រើនចាប់អារម្មណ៏លើរូបគេប៉ុន្តែគេហាក់ជាមិនចង់ចាកចេញពីទឹកដីអេស្ប៉ាញឡើយ ។
នៅក្នុងបទសម្ភាសន៏ជាមួយ Sportening គេបានលើកឡើងថា ៖ " ខ្ញុំមិនប្រាកដថាខ្ញអាចលេងបានប៉ុន្មានឆ្នាំទៀតទេ តែខ្ញុំចង់លេងអោយដល់វ័យ ៤០ឆ្នាំ ។ ខ្ញុំកំពុងតែសប្បាយចិត្តនៅអ្វីដែល ខ្ញុំកំពុងធ្វើ ។ ប្រាកដណាស់ខ្ញុំមានមោទនភាពដែលបានលេងនៅក្លឹបដ៏ធំក្នុងលោក ខ្ញុំព្យាយាមហ្វឹកហាត់រាល់ថ្ងៃដើម្បីរក្សាទម្រង់លេងអោយនៅកម្រិតខ្ពស់បំផុត " ៕
ប្រភព : Marca
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...