|
|
Fabrizio Romano រាយការណ៍ថាក្លឹប Crystal Palace នៅក្របខណ្ឌ Premier League របស់អង់គ្លេសបានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើលោក Jobe Bellingham ។
សូមអភ័យទោសចំពោះការធ្វើអោយអ្នកយល់ច្រឡំ ប៉ុន្តែនេះគ្រាន់តែជាប្អូនប្រុសរបស់ Jude Bellingham ដែលលេងឱ្យក្រុម Sunderland នៃ Championship ប៉ុណ្ណោះ។
Jobe បានធ្វើបានល្អគ្រប់គ្រាន់ក្នុងរដូវកាលនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅ Premier League រួមទាំង Brentford ផងដែរ តាម The Athletic ។
កីឡាករវ័យក្មេង Bellingham ស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 1 ដងក្នុងការបង្ហាញខ្លួន 47 លើករបស់គាត់នៅរដូវកាលនេះ។ ចំណាំថាគាត់មានអាយុ 18 ឆ្នាំ។
Romano បាននិយាយថា Jobe ត្រូវបានគេចាត់ទុកថាជាគោលដៅអាទិភាពមួយរបស់ Crystal Palace សម្រាប់រដូវក្តៅនេះ។
EUROPA LEAGUE MANCHESTER UNITED VS REAL SOCIEDAD ...
EUROPA LEAGUE TOTTENHAM VS AZ ALKMAAR ...
EUROPA LEAGUE ATHLETIC CLUB VS AS ROMA ...