|
|
Chelsea ត្រៀមប្រជែងជាមួយ Manchester United សម្រាប់យកកីឡាករ Michael Olise នៅរដូវក្តៅនេះ នេះបើយោងតាមអ្នកយកព័ត៌មានអ៊ីតាលី Rudy Galetti ។
ខ្សែបម្រើស្លាប Crystal Palace ដ៏លេចធ្លោរូបនេះបានលេចចេញជាគោលដៅផ្ទេរអាទិភាពរបស់ Man United ក្រោមការកាន់កាប់របស់លោក Sir Jim Ratcliffe ។
កីឡាករវ័យ 22 ឆ្នាំរូបនេះបានប្រយុទ្ធនឹងបញ្ហារបួសស្ទើរតែទាំងអស់នៃរដូវកាល 2023/24 ប៉ុន្តែនៅតែអាចស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុង 11 ប្រកួតក្នុងក្របខ័ណ្ឌ Premier League ។
Olise ត្រូវបានគេរាយការណ៍ថាមានលក្ខខណ្ឌបញ្ចេញតម្លៃ 60 លានផោន ដែលនឹងចូលជាធរមាននៅរដូវក្តៅនេះ ខណៈដែល Palace ត្រៀមមើលការធ្វើសង្រ្គាមដេញថ្លៃរវាងក្លឹបជាច្រើន។
EUROPA LEAGUE MANCHESTER UNITED VS REAL SOCIEDAD ...
EUROPA LEAGUE TOTTENHAM VS AZ ALKMAAR ...
EUROPA LEAGUE ATHLETIC CLUB VS AS ROMA ...