|
|
Eduardo Camavinga ត្រៀមនឹងធ្វើការត្រឡប់ទៅលេងឱ្យក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Intercontinental Cup នេះបើតាម Marca។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានរងរបួសក្នុងការប្រកួតចាញ់ក្រុម Liverpool ក្នុងក្របខ័ណ្ឌ Champions League ដោយបង្ខំគាត់ឱ្យអវត្តមានសម្រាប់ការប្រកួតពីរបីចុងក្រោយនេះ។
Camavinga កំពុងជាសះស្បើយ និងបានចូលហ្វឹកហាត់ជាលក្ខណៈបុគ្គលឡើងវិញ ខណៈដែលគាត់សម្លឹងមើលការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ Intercontinental Cup នៅថ្ងៃទី 18 ខែធ្នូ។
Real Madrid មិនទាន់រកឃើញគូប្រជែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែវានឹងជាក្រុមមួយក្នុងចំណោមក្រុមទាំងបីរវាង Botafago ជាមួយ Pachuca និង Al Ahly។
កីឡាករវ័យ 22 ឆ្នាំរូបនេះមានបញ្ហារបួសជាច្រើនក្នុងរដូវកាលនេះ ដោយដាក់កំហិតគាត់ឱ្យបង្ហាញខ្លួនត្រឹមតែ 9 ដងប៉ុណ្ណោះរហូតមកដល់ពេលនេះ។
Tammy Abraham បានបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការចូលរួមជាមួយ Aston Villa នៅរដូវក្តៅនេះ នេះបើយោងតាម Football Insider ។...
Newcastle United កំពុងតែប្រឈមមុខនឹងបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ នៅមុនការប្រកួតចុងក្រោយនៃពានរង្វាន់ Carabao Cup របស់ពួកគេជាមួយនឹងក្រុម Liverpool នៅកីឡដ្ឋាន Wembley ។...
EUROPA LEAGUE MANCHESTER UNITED VS REAL SOCIEDAD ...
EUROPA LEAGUE TOTTENHAM VS AZ ALKMAAR ...