|
|
ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែការពារស្លាបឆ្វេងម្នាក់របស់មាន់ខ្នាយមាស Tottenham Hotspur ។
តាមពិតទៅខ្សែការពារដែលទាក់ចិត្ត Barca បាននោះគឺខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Reguilón បន្ទាប់ពីគេបានបង្ហាញទម្រង់លេងយ៉ាងល្អនារដូវកាលនេះជាពិសេសក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Antonio Conte ។
ទោះជាយ៉ាងណាក្តីខ្សែការពារអេស្ប៉ាញរូបនេះបានទាក់ចិត្តក្រុមធំៗនៅអឺរ៉ុបជាច្រើនសូម្បីតែអធិរាជស Real Madrid ក៏កំពុងត្រៀមថវិកាប្រមាណជា ៤០លានអឺរ៉ូសម្រាប់ផ្តាច់កុងត្រារូបគេនារដូវក្តៅខាងមុខ ៕
ប្រភព : Fabrizio Romano
ខ្សែការពារ Pau Cubarsi របស់ Barcelona បានបង្ហាញការសាទរចំពោះការប្រកួត El Clasico ដ៏មានសក្តានុពលក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ។...
Aston Villa នឹងត្រូវជួបជាមួយ Paris Saint-Germain ក្នុងសុបិន UEFA Champions League វគ្គ 1-4 ផ្តាច់ព្រ័ត្រនៅខែក្រោយ បន្ទាប់ពីបញ្ចប់ការទទួលជ័យជម្នះសរុប 6-1 លើ Club Brugge ។...
Tammy Abraham បានបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការចូលរួមជាមួយ Aston Villa នៅរដូវក្តៅនេះ នេះបើយោងតាម Football Insider ។...
Newcastle United កំពុងតែប្រឈមមុខនឹងបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ នៅមុនការប្រកួតចុងក្រោយនៃពានរង្វាន់ Carabao Cup របស់ពួកគេជាមួយនឹងក្រុម Liverpool នៅកីឡដ្ឋាន Wembley ។...
EUROPA LEAGUE MANCHESTER UNITED VS REAL SOCIEDAD ...