|
|
ក្លឹប FC Barcelona បានយកឈ្នះក្រុមភ្ញៀវ Athletic Bilbao យ៉ាងចាស់ដៃដោយលទ្ធផល ៤-០ កាលពីយប់មិញក្រុមខ័ណ្ឌ La Liga ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធចំណូលថ្មី Aubameyang ដែលខ្ចីជើងពីក្រុមកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អកាលពីយប់មិញដោយគេជាអ្នករកគ្រាប់បាល់បើកឆាក ក្នុងតង់ទី១ នាទី ៣៧ ។
Aubameyang រកបាន ៥គ្រាប់ក្នុង ៣ប្រកួតចុងក្រោយអោយ Barcelona ដែលជាស្ថិតិមួយដ៏ល្អសម្រាប់រូបគេ ។ ចំណែកឯ ៣គ្រាប់ទៀត រកបានដោយ Ousmane Dembele,Luuk de Jong និង Memphis Depay ។
ជ័យជំនះកាលពីយប់មិញធ្វើអោយ Barcelona ឈរលេខ ៤ បណ្តោះអាសន្ន មាន ៤៥ពិន្ទុ ក្នុងតារាង La Liga តាមពីក្រោយដោយ Atletico Madrid មាន ៤៥ពិន្ទុដូចគ្នា តែ Barcelona នៅសល់ ១ប្រកួតក្នុងដៃ ៕
ប្រភព : BBC Sports
Newcastle United កំពុងតែប្រឈមមុខនឹងបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ នៅមុនការប្រកួតចុងក្រោយនៃពានរង្វាន់ Carabao Cup របស់ពួកគេជាមួយនឹងក្រុម Liverpool នៅកីឡដ្ឋាន Wembley ។...
EUROPA LEAGUE MANCHESTER UNITED VS REAL SOCIEDAD ...
EUROPA LEAGUE TOTTENHAM VS AZ ALKMAAR ...
EUROPA LEAGUE ATHLETIC CLUB VS AS ROMA ...