|
|
សេះបង្កង់ Juventus បានត្រឹមស្មើរជាមួយក្រុមជើងខ្លាំងប្រទេសអេស្ប៉ាញ Villareal ដោយលទ្ធផល ១-១ ក្នុងវគ្គ ១៦ក្រុមជើងទី១ ក្របខ័ណ្ឌ UEFA Champions League ។ ខ្សែប្រយុទ្ធវ័យក្មេង Dusan Vlahovic ដែលទើបតែផ្ទេរមកកាលពីខែមករាកន្លងទៅធ្វើបានយ៉ាងល្អកាលពីយប់មិញ ដោយបានបង្កើតកំណត់ត្រាថ្មីមួយជាអ្នកស៊ុតបញ្ចូលទីលឿនជាងគេបង្អស់ក្នុង Champions League ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះចំណាយពេលត្រឹមតែ ៣២វិនាទីតែប៉ុណ្ណោះក្នុងការស៊ុតបញ្ចូលទីក្នុងទី១ ។ គួរអោយសោកស្តាយ
នៅតង់ទី២ នាទី៦៨ Villareal ធ្វើការតាមស្មើរដោយកីឡាករ Dani Parejo ។
ចុងក្រោយក្រុមសេះបង្កង់ Juventus និង Villareal បានត្រឹមស្មើរគ្នាក្នុងជើងទី១ ខណៈដែលជើងទី២ នឹងត្រូវធ្វើឡើងនៅខែក្រោយ ៕
ប្រភព : BBC Sports
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...