|
|
ក្រុមគោព្រៃ Cambodian ក្រោមការដឹកនាំរបស់លោក Koji Kyotoku បានប្រកួតចាញ់ក្រុមជម្រើសជាតិ Hong Kong ដោយលទ្ធផល 3-0 ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីយប់នៅថ្ងៃទី15 ខែតុលា ឆ្នាំ2024នេះ នៅកីឡដ្ឋាន Hong Kong Stadium ដោយការចាញ់នេះគឺ កម្ពុជា បន្តរក្សាកំណត់ត្រាមិនស្គាល់ពាក្យថាឈ្នះទាល់តែសោះជាមួយ ហុងកុង គិតចាប់ពីឆ្នាំ 1957 ។
ពិតណាស់ក្នុងការប្រកួតយប់មិញនេះ ក្រុមភ្ញៀវកម្ពុជា មានឱកាសជាច្រើនលើកច្រើនសារ ប៉ុន្តែមិនមានសំណាងក្នុងការបំប៉ោងសំណាញ់ទីរបស់ម្ចាស់ផ្ទះ ហុងកុង ឡើយ ស្របពេលដែល ហុងកុង រកបានគ្រាប់បាល់រហូតដល់៣គ្រាប់ ។ គ្រាប់បាល់ទាំង ៣គ្រាប់របស់ហុងកុង រកបាននៅតង់ទី1 ចំនួន 2គ្រាប់ និងតង់ទី2 ចំនួន 1គ្រាប់ ។
សរុបមក តាមរយ:ការជួបគ្នា 10លើកចុងក្រោយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះហុងកុងបាន ពោលគឺ កម្ពុជា ចាញ់ 8លើក និងស្មើ 2លើក ខណៈការជួបគ្នានោះ កម្ពុជា ស៊ុតចូល 7គ្រាប់ និងរបូតគ្រាប់បាល់វិញចំនួន 27គ្រាប់។
គួរបញ្ជាក់ថា ការប្រកួតមិត្តភាពអំឡុងថ្ងៃ FIFA day នេះ គឺជាត្រៀមខ្លួនសម្រាប់ពានរង្វាន់ 2024 ASEAN Championship (AFF Mitsubishi Electric Cup) ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី8 ខែធ្នូ ឆ្នាំ2024 ដល់ថ្ងៃទី5 ខែមករា ឆ្នាំ2025 ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និង ប្រ៊ុយណេ ទីម័រខាងកើត។
ខ្សែការពារ Pau Cubarsi របស់ Barcelona បានបង្ហាញការសាទរចំពោះការប្រកួត El Clasico ដ៏មានសក្តានុពលក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ។...
Aston Villa នឹងត្រូវជួបជាមួយ Paris Saint-Germain ក្នុងសុបិន UEFA Champions League វគ្គ 1-4 ផ្តាច់ព្រ័ត្រនៅខែក្រោយ បន្ទាប់ពីបញ្ចប់ការទទួលជ័យជម្នះសរុប 6-1 លើ Club Brugge ។...
Tammy Abraham បានបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការចូលរួមជាមួយ Aston Villa នៅរដូវក្តៅនេះ នេះបើយោងតាម Football Insider ។...
Newcastle United កំពុងតែប្រឈមមុខនឹងបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ នៅមុនការប្រកួតចុងក្រោយនៃពានរង្វាន់ Carabao Cup របស់ពួកគេជាមួយនឹងក្រុម Liverpool នៅកីឡដ្ឋាន Wembley ។...
EUROPA LEAGUE MANCHESTER UNITED VS REAL SOCIEDAD ...